ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1 Khmer Standard Version (KHSV)

បញ្ជី​រាយ​នាម​បុព្វបុរស

បញ្ជី​រាយ​នាម​បុព្វបុរស​ចាប់​ពី​លោក​អដាំ រហូត​ដល់​លោក​អប្រាហាំ

1. លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស

2. លោក​អេណុស​ជា​ឪពុក​របស់​លោក​កៃណាន លោក​កៃណាន​ជា​ឪពុក​របស់​លោក​ម៉ាលេ‌លាល លោក​ម៉ាលេ‌លាល​ជា​ឪពុក​របស់​លោក​យេរេឌ

3. លោក​យេរេឌ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​មធូ‌សាឡា លោក​មធូ‌សាឡា​ជា​ឪពុក​របស់​លោក​ឡាម៉េក

4. លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។

5. កូន​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។

6. កូន​របស់​លោក​កូមើរ​មាន​អាស‌ក្នាស រីផាត និង​តូការ‌ម៉ា។

7. កូន​របស់​លោក​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម។

8. កូន​របស់​លោក​ហាំ​មាន​គូស មីស‌រ៉ែម ពូថ និង​កាណាន។

9. កូន​របស់​លោក​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ាម៉ា និង​សាប‌តិកា។ កូន​របស់​លោក​រ៉ាម៉ា​គឺ​សេបា និង​ដេដាន់។

10. លោក​គូស​ក៏​បាន​បង្កើត​លោក​នីម‌រ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។

11. លោក​មីស‌រ៉ែម​បង្កើត​ជន‌ជាតិ​លូឌីម ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ធូហ៊ីម

12. ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម និង​ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។

13. លោក​កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត

14. ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី

15. ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនីត

16. ជន‌ជាតិ​អើវ៉ា‌ឌីត ជន‌ជាតិ​សេម៉ារីត និង​ជន‌ជាតិ​ហាម៉ា‌ធីត។

17. កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាក‌សាឌ លូឌ អើរ៉ាម អ៊ូស‌ហ៊ូល កេធើរ និង​មែសេក។

18. លោក​អើប៉ាក‌សាឌ​បង្កើត​សេឡា លោក​សេឡា​បង្កើត​ហេប៊ើរ។

19. លោក​ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផា‌ឡេក-ព្រោះ​នៅ​ជំនាន់​នោះ មនុស្ស​បាន​បែក​ចែក​ផែនដី​គ្នា- រីឯ​ប្អូន​គាត់ ឈ្មោះ​យ៉ុក‌ថាន។

20. លោក​យ៉ុក‌ថាន​បង្កើត​អាល់-‌ម៉ូដាដ សេលែប ហាសា‌ម៉ាវ៉ែត យេរ៉ា

21. ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា

22. អេបាល អប៊ី‌ម៉ែល សេបា

23. អូភៀរ ហាវី‌ឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុក‌ថាន។

24. លោក​សិម ជា​ឪពុក​របស់​លោក​អើ‌បាក‌សាឌ លោក​អើ‌បាក‌សាឌ​ជា​ឪពុក​របស់​លោក​សេឡា

25. លោក​សេឡា​ជា​ឪពុក​របស់​លោក​ហេ‌ប៊ើរ លោក​ហេ‌ប៊ើរ​ជា​ឪពុក​របស់​លោក​ផាលេក លោក​ផាលេក​ជា​ឪពុក​របស់​លោក​រេហ៊ូវ

26. លោក​រេហ៊ូវ​ជា​ឪពុក​របស់​លោក​សេរូក លោក​សេរូក​ជា​ឪពុក​របស់​លោក​ណាឃរ លោក​ណាឃរ ជា​ឪពុក​របស់​លោក​ថេរ៉ា

27. លោក​ថេរ៉ា​ជា​ឪពុក​របស់​លោក​អាប់រ៉ាម ពោល​គឺ​លោក​អប្រាហាំ។

បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ

28. កូន​របស់​លោក​អប្រាហាំ​មាន​លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល។

29. ពូជ‌ពង្ស​របស់​លោក​អ៊ីស្មា‌អែល មាន​ដូច​ត​ទៅ: នេបា‌យ៉ូត​ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

30. មីស‌ម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា

31. យេធើរ ណាភីស និង​កេដ‌ម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អ៊ីស្មា‌អែល។

32. រីឯ​កូន​របស់​នាង​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ មាន​ស៊ីម‌រ៉ាន យ៉ុក‌សាន​មីដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុក‌សាន គឺ​សា‌បា និង​ដេដាន់។

33. កូន​របស់​លោក​ម៉ាឌាន​គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។

បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​លោក​អេសាវ

34. លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។

35. កូន​របស់​លោក​អេសាវ មាន​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។

36. កូន​របស់​អេលី‌ផាស​មាន ថេម៉ាន អូម៉ារ សេផូ កេ‌ថាម កេ‌ណាស ធីមណា និង​អាម៉ា‌ឡេក។

37. កូន​របស់​រេហួល​មាន ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។

38. កូន​របស់​លោក​សៀរ​មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេ‌ស៊ើរ និង​ឌីស‌សាន។

39. កូន​របស់​លោក​ឡូថាន​មាន ហូរី​និង​ហោម៉ាម។ ប្អូន​ស្រី​របស់​លោក​ឡូថាន ឈ្មោះ​នាង​ធីមណា។

40. កូន​របស់​លោក​សូបាល​មាន អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន​មាន​អៃយ៉ា និង​អណា។

41. កូន​របស់​លោក​អណា​គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិប‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

42. កូន​របស់​លោក​អេ‌ស៊ើរ​មាន​ប៊ីល‌ហន សាវ៉ាន និង​យ៉ាកាន។ កូន​របស់​លោក​ឌីស‌សាន​គឺ​អ៊ូស និង​អរ៉ាន។

ស្ដេច​នៅ​ស្រុក​អេដុម

43. មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះ‌បាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហាបា។

44. ពេល​ព្រះ‌បាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។

45. ពេល​ព្រះ‌បាទ​យ៉ូបាប់​សោយ​ទិវង្គត ព្រះ‌បាទ​ហ៊ូសាម ជា​អ្នក​ស្រុក​ថេម៉ាន ឡើង​គ្រង​រាជ្យ​ជំនួស។

46. ពេល​ព្រះ‌បាទ​ហ៊ូសាម​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ ជា​បុត្រ​របស់​លោក​បេដាដ មក​ពី​ក្រុង​អាវីត ឡើង​គ្រង​រាជ្យ​ជំនួស គឺ​ស្ដេច​នេះ​ហើយ​ដែល​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។

47. ពេល​ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា ឡើង​គ្រង​រាជ្យ​ជំនួស។

48. ពេល​ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត ព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។

49. ពេល​ព្រះ‌បាទ​សូល​សោយ​ទិវង្គត ព្រះ‌បាទ​បាល-‌ហាណាន់ ជា​បុត្រ​របស់​លោក​អ័ក‌បោរ ឡើង​គ្រង​រាជ្យ​ជំនួស។

50. ពេល​ព្រះ‌បាទ​បាល-‌ហាណាន់​សោយ​ទិវង្គត ព្រះ‌បាទ​ហាដាដ អ្នក​ក្រុង​ប៉ាវ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថាបែល ជា​បុត្រី​របស់​លោក​ម៉ាត‌រ៉េត និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។

51. បន្ទាប់​មក ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេដុម​មាន: លោក​ធីមណា លោក​អាល់វ៉ា លោក​យេថេត

52. លោក​អហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន

53. លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ

54. លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេដុម។