ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌បន្ទូល​ស្តី​អំពី​ជន‌ជាតិ​ភីលីស្ទីន

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលីស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្តា​ដែល​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្តា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ

3. ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចំបាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ

4. ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ

5. ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត

6. ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​បាន​ឯង​ឈប់​ទ្រឹង​វិញ ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​ចុះ ចូរ​ផ្អាក ហើយ​ស្ងៀម​នៅ

7. ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​ដំរូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​នឹង​ឆ្នេរ​សមុទ្រ​ផង។