ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​យេរេមា​សំរាល​ទុក្ខ​លោក​បារូក

1. នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា

2. គឺ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​បារូក​ឯង​ដូច្នេះ

3. ឯង​បាន​និយាយ​ថា ឥឡូវ​នេះ វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បន្ថែម​សេចក្តី​សោក‌សៅ ដល់​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្តី​សំរាក​ឡើយ

4. ត្រូវ​ឲ្យ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង

5. ដូច្នេះ តើ​ឯង​ស្វែង​រក​ការ​យ៉ាង​ធំ​សំរាប់​ខ្លួន​ឬ កុំ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​ជីវិត​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង។