ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 8 Khmer Standard Version (KHSV)

អ៊ីស្រា‌អែល​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ

1. ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន!ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រីមក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់ដ្បិត​ប្រជា‌ជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រីរបស់​យើងពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។

2. ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូលបង្គំ​អើយយើង​ខ្ញុំ​ជា​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ”។

3. អ៊ីស្រា‌អែល​បាន​បោះ​បង់​ការ​ល្អហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។

4. ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើងហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួនទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។

5. អ្នក​ក្រុង​សាម៉ារី​អើយចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើអ្នក​ក្រុង​សាម៉ារីតើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅដោយ​ឥត​សៅហ្មង?

6. រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែលមាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារីនឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។

7. ពួក​គេ​សាប​ព្រោះ​ខ្យល់ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ស្រូវ​ស្កក គ្មាន​បាយ​ហូបហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេសមក​លេប​យក​ទៅ​បាត់​ដែរ។

8. អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ!ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​នានាដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។

9. សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេតែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។

10. ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យប្រជា‌ជាតិ​នានា​ក្ដីក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនាក្រោម​អំណាច​ព្រះចៅ​អធិរាជ។

11. អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗដើម្បី​ឲ្យ​រួច​ពី​បាបតែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែងដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!

12. ទោះ​បី​យើង​បាន​ចែង​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​គេច្រើន​យ៉ាង​ណា​ក្ដីក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។

13. ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើងព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេយើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

14. អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មកហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។រីឯ​យូដា​វិញ គេ​សង់​ទីក្រុងដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើនតែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។