ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 11 Khmer Standard Version (KHSV)

ការ​រមិល‌គុណ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1. «កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេងយើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែលយើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប។

2. យើងបាន​ហៅ​គេ​មក​យ៉ាង​ណាគេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ប្រជា‌ជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជាសែន​ព្រះ​បាល​ទាំង‌ឡាយហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជាចំពោះ​រូប​បដិមា។

3. យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃនិង​បង្ហាត់​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរតែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។

4. យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរនិង​ដោយ​ចិត្ត​ស្រឡាញ់។យើង​បាន​ថ្នាក់‌ថ្នម​គេដូច​ឪពុក​លើក​កូន​មក​បី​ថើបហើយ​យើង​អោន​កាយ​បញ្ចុក​ចំណី​ដល់​គេ។

5. ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយជន‌ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រកយើង​វិញ​ទេ។

6. សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុងហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយរបស់​អ៊ីស្រា‌អែល។

7. ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេសបោះ​បង់​ចោល​យើង​រហូតយើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើងតែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។

8. អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះអ្នក​យ៉ាង​ដូច​ម្ដេច?អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នកទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ?តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូចក្រុង​អាដម៉ា​ឬ?តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូចក្រុង​សេបោ​ឬ?ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេយើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។

9. យើង​មិន​អាច​ប្រព្រឹត្តតាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើងយើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីមព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់មិន​មែន​ជា​មនុស្ស​ទេ!យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នកយើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។

10. ពួក​គេ​នឹង​ដើរ​តាម​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​បន្លឺ​ព្រះ‌សូរសៀង​ដូច​សត្វ​សិង្ហពេល​ឮ​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងកូន​ចៅ​របស់​ព្រះ‌អង្គ​នឹង​ប្រញាប់​រត់​ចេញពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។

11. ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីបដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាបយើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំ‌នៅ‌ដ្ឋានរបស់​ខ្លួន​វិញ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។