ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 13 Khmer Standard Version (KHSV)

ការ​វិនាស​របស់​ប្រជា‌ជន​ដែល​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់

1. ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នាអេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែលប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាលហើយ​គេ​ក៏​បាត់​បង់​ជីវិត។

2. ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមាតាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាងប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា“យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!”តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

3. ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទនៅ​ពេល​ព្រលឹមដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹកដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗដូច​កម្ទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវនិង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។

4. ចំណែក​ឯ​យើង​វិញយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកតាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេងទៀត​ក្រៅ​ពី​យើង​ទេក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

5. យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាននៅ​លើ​ទឹក​ដី​ហួត‌ហែង។

6. ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់ពួក​គេ​វាយ‌ឫក​ខ្ពស់ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។

7. យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហនិង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវយើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។

8. យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។យើង​នឹង​ហែក​ទ្រូង​ពួក​គេយើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេបហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សពរបស់​ពួក​គេ។

9. អ៊ីស្រា‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើងអ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន!គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!

10. តើ​ស្ដេច​របស់​អ្នក​នៅ​ឯ​ណាម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នកនៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន?រីឯ​ពួក​ចៅហ្វាយ ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា“សូម​តែង​តាំង​ស្ដេច និង​មេ​ដឹក​នាំឲ្យ​គ្រប់‌គ្រង​លើ​យើង”តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។

11. យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹងយើង​ដក​ស្ដេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។

12. កំហុស និង​អំពើ​បាប​របស់​អេប្រាអ៊ីមមាន​កត់‌ត្រា​ទុក​យ៉ាង​ច្បាស់​លាស់​ណាស់។

13. ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សម្រាល​កូនពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើតវា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។

14. តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ស្ថាន‌មច្ចុរាជ​ឬ?តើ​យើង​គួរ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ស្លាប់​ឬ?មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា?ស្ថាន​មច្ចុរាជ​អើយអំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា?យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។

15. ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើងនៅ​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន​ក្ដីគង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើតគឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួតហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។

16. អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោសព្រោះ​គេ​បាន​បះ‌បោរប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវខ្មាំង​នឹង​ជាន់​កម្ទេច​កូន​ក្មេងហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។