ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 5 Khmer Standard Version (KHSV)

1. បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត!ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់!គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ាអ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ

2. អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីមយើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។

3. យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

4. អំពើ​ដែល​ពួក​គេ​ប្រព្រឹត្តរារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រកព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

5. អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯងអ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួលព្រោះ​តែ​កំហុស​របស់​ខ្លួនហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។

6. ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយដើម្បី​ថ្វាយ​យញ្ញ‌បូជាតែ​ពួក​គេ​រក​ព្រះ‌អង្គ​ពុំ​ឃើញ​ឡើយព្រោះ​ព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។

7. ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជាមហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។

សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​អ៊ីស្រា‌អែល និង​យូដា

8. ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ!ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!

9. នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោសអេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានានៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។

10. មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ប្រៀប​បាន​នឹងអស់​អ្នក​ដែល​បង្ខិត​បង្គោល​របងយើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។

11. អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោសហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិនព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗដែល​ឥត​បាន​ការ។

12. រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែដែល​ស៊ី​ពួក​អេប្រាអ៊ីមហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។

13. អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួនយូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរីគេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នាឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នាឲ្យ​ជា​សះ​បាន​ឡើយ។

14. យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីមនិង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ីគឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេរួច​យើង​ចាក​ចេញ​ទៅទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

15. យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញរហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុសហើយ​ស្វែង​រក​យើង។នៅ​ពេល​មាន​អាសន្នពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។