ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 14 Khmer Standard Version (KHSV)

ព្រះ‌បន្ទូល​សន្យា

1. អ៊ីស្រា‌អែល​អើយ!ចូរ​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​វិញដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។

2. ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញដោយ​រៀបចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះ‌អង្គ​ថា:សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំសូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។

3. ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេយើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរយើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា“ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យអាណិត‌អាសូរ​ដល់​ជន​កំព្រា។

4. «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេឲ្យ​បាន​ជា​សះ‌ស្បើយគឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្តដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។

5. យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែលដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មកពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅស្រុក​លីបង់។

6. ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវនិង​មាន​គន្ធ‌ពិដោរ​ក្រអូបដូច​ព្រៃ​នៅ​ស្រុក​លីបង់។

7. អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោមម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មីពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រានៅ​ស្រុក​លីបង់។

8. អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើងទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ?គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តបនិង​មើល​ថែ‌រក្សា​អ្នក។យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចីយើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។

9. តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃអាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន?មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះរីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួលព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។