ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 9 Khmer Standard Version (KHSV)

ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់

1. អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរនិង​សប្បាយ​រីក‌រាយដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួនអ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាមលាន​បោក​ស្រូវ។

2. ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាបហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

3. ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធនៅ​ស្រុក​អាស្ស៊ីរី។

4. ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ​ឡើយ។សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខអស់​អ្នក​ដែល​បរិភោគ​អាហារ​នោះនឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។អាហារ​របស់​គេ​បាន​ត្រឹម​តែចំអែត​ក្រពះ​ប៉ុណ្ណោះគេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះ‌អម្ចាស់​បាន​ឡើយ។

5. តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យសំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

6. មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ស្រុក​អេស៊ីប​ទទួល​ពួក​គេពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូបចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។

7. អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថាគ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយគឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត។ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាងក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតីព្រោះ​តែ​កំហុស​ដ៏​ធ្ងន់និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។

8. អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការីស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទីហើយ​គេ​ប្រឆាំង​នឹង​គាត់នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។

9. ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយកាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

10. «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែលដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថានយើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នាដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គំរក់ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើមដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

11. កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅគឺ​គ្មាន​ទារក​កើត​ទៀត​ទេហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។

12. ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗយើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេមុន​ពេល​វា​ធំ​ពេញ​វ័យ។កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

13. យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹងក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួលតែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួនទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

14. ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះតើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេមិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

15. «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេលេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើមស្អប់​ខ្ពើម​ពួក​គេ។ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពីដំណាក់​របស់​យើង។យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយមេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេសុទ្ធ​តែ​ជា​ជន​បះ‌បោរ។

16. អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ប្រសិន​បើ​ពួក​គេ​បង្កើត​កូននោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់របស់​ពួក​គេ​បាត់​បង់​ជីវិត»។

17. ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះ‌អង្គ​ទេ។ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។