ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 4 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ

1. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់គ្មាន​ភក្ដី‌ភាពហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។

2. ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នាការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នាអំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្មជា​បន្ត​បន្ទាប់​គ្នា។

3. ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួតអស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំងសត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយសូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យជា​មួយ​ពួក​គេ​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​បូជា‌ចារ្យ

4. ប៉ុន្តែ បូជា‌ចារ្យ​អើយ មិន​ត្រូវ​ឲ្យ​នរណាជំទាស់ ឬ​ស្ដី​បន្ទោស​ប្រជា‌ជន​ឡើយដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។

5. នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួលនៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នកហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នកត្រូវ​វិនាស​ដែរ។

6. ប្រជា‌ជន​របស់​យើង​វិនាសព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើងយើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​អ្នកយើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

7. ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្តអំពើ​បាប​ប្រឆាំង​នឹង​យើងយើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។

8. អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារតង្វាយ​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើងហើយ​សប្បាយ​ចិត្តដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។

9. បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរយើង​នឹង​ដាក់​ទោស​ពួក​គេតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តគឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណាយើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។

10. ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែតពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារតែ​មិន​បាន​ចម្រុង‌ចម្រើន​ទេដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើងដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត

11. អំពើ​ពេស្យា‌ចារ។ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មីបាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។

12. ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើឲ្យ​ទស្សន៍‌ទាយដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង!គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេងពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។

13. ពួក​គេ​តែងតែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិនិង​ក្រោម​ដើម​ម៉ៃ‌សាក់ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ!ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​ពេស្យា‌ចារកូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

14. យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួនទៅ​ជា​មួយ​ស្រី​ពេស្យានិង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះរមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។

15. អ៊ីស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្តអំពើ​ពេស្យា‌ចារ​ដូច្នេះមិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេកុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេនឬ​ក៏​ស្បថ​ក្នុង​នាម ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។

16. អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ?

17. បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ!

18. ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។

19. ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។