ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 19 Khmer Standard Version (KHSV)

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន

1. ឆ្នោត​លើក​ទី​ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។

2. ពួក​គេ​បាន​ទទួល​ក្រុង​ដូច​ត​ទៅ ទុក​ជា​មត៌ក គឺ​បៀរ‌សេបា សេបា ម៉ូឡា‌ដា

3. ហាត‌សា-‌ស៊ូអាល បាឡា អាសែម

4. អែល‌ថូឡាត បេធូល‌ហោម៉ា

5. ស៊ីគ‌ឡាក់ បេត-‌ម៉ាកា‌បុត ហាត‌សា-‌សូសា

6. បេត-‌ល្បា‌អូត សារូ‌ហេន គឺ​មាន​ទាំង​អស់​ដប់​បី​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

7. ក្រុង​ឯ​ទៀតៗ​មាន: អាយីន រីម៉ូន អេធើរ និង​អាសាន គឺ​មាន​ទាំង​អស់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

8. បន្ទាប់​មក មាន​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ រហូត​ដល់​បាឡាត-‌បៀរ គឺ​រ៉ាម៉ាត់​ខាង​ត្បូង។ នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។

9. ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក​មក​ចែក​ឲ្យ​កូន​ចៅ​ស៊ីម្មាន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម្មាន​ស្ថិត​នៅ​កណ្ដាល​ទឹក​ដី​យូដា។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន

10. ឆ្នោត​លើក​ទី​បី​ត្រូវ​ចំ​លើ​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សា‌រីដ។

11. ព្រំ‌ប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។

12. ពី​សារីដ ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ‌ប្រទល់​ស្រុក​គីស្លូត-‌តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។

13. បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​គីតា-‌ហេ‌ភើរ អ៊ីតា-‌កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេយ៉ា។

14. ព្រំ‌ប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណា‌ថូន ហើយ​ទៅ​ដល់​ជ្រោះ​យីប‌ថា-‌អែល។

15. ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​កាថាត ណា-‌ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម​ជា​ដើម។

16. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ

17. ឆ្នោត​លើក​ទី​បួន​ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។

18. ទឹក​ដី​របស់​គេ​មាន​ក្រុង​យីស‌រាល គីសា‌ឡូត ស៊ូ‌ណេម

19. ហាផា‌រ៉ែម ស៊ីអូន អាណា‌ក្រាត

20. រ៉ាប៊ីត គីស‌យ៉ូន អាបេស

21. រេមេត អេន-‌កានីម អេន-‌ហាដា បេត‌ផាសេ។

22. ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

23. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ

24. ឆ្នោត​លើក​ទី​ប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។

25. ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប

26. អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើមែល ដោយ​កាត់​តាម​ស៊ី‌ហោរ-‌លីប‌ណាថ។

27. នៅ​ខាង​កើត ព្រំ‌ប្រទល់​ឡើង​ទៅ​ដល់​បេតដា‌កូន ជាប់​នឹង​ទឹក​ដី​សាប់យូ‌ឡូន និង​ជ្រលង​ភ្នំ​យីបថា‌អែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេតអេ‌មេក និង​ណេ‌យែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល

28. ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។

29. បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។

30. បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

31. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី

32. ឆ្នោត​លើក​ទី​ប្រាំ​មួយ​ត្រូវ​ចំ​លើ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។

33. ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សាន‌ណានីម កាត់​តាម​អាដា‌មី-‌ណេ‌កិប និង​យ៉ាប់‌នាល រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។

34. នៅ​ខាង​លិច ព្រំ‌ប្រទល់​បត់​ទៅ​អាស‌ណូត-‌តា‌បោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំ‌ប្រទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេ‌ស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។

35. ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត

36. អាដា‌ម៉ា រ៉ាម៉ា ហាសោរ

37. កេដែស អេទ្រី អេន-‌ហាសោរ

38. យីរ៉ូន មីក‌ដាល-‌អែល ហូរេម បេត‌អា‌ណាត និង​បេត-‌សេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

39. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់

40. ឆ្នោត​លើក​ទី​ប្រាំ‌ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

41. ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ​មាន​ក្រុង​សូរ៉ាស់ អែស‌ថោល-‌សេ‌មែស

42. សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត-‌ឡា

43. អេឡូន ធីមណា អេក្រូន

44. អែល‌ថ្កេរ គី‌ថោន បាឡាត

45. យេហ៊ូដ បេនេ-‌បេរ៉ាក់ កាថ-‌រីម៉ូន

46. ស្ទឹង​មេយ៉ារ‌កូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។

47. ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។

48. ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។

ចំណែក​មត៌ក​របស់​លោក​យ៉ូស្វេ

49. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំ‌ប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ទុក​ជា​មត៌ក​ដែរ។

50. ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-‌សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។

51. លោក​បូជា‌ចារ្យ*​អេឡា​សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។