ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 14 Khmer Standard Version (KHSV)

ថ្ងៃ​របស់​ព្រះ‌អម្ចាស់

1. ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ!ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ​សម្បត្តិរបស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។

2. យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុងហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរយក​ទៅ​ជា​ឈ្លើយតែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។

3. ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មកប្រហារ​ប្រជា‌ជាតិ​ទាំង​នោះដូច​នៅ​ថ្ងៃ​ព្រះ‌អង្គ​ធ្វើ​សឹក​សង្គ្រាមនិង​ថ្ងៃ​ព្រះ‌អង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។

4. នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​ដាក់​ព្រះ‌បាទាលើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹងក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាលពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិចហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ចំហៀង​ភ្នំ​ម្ខាង​កំរើក​ទៅ​ខាង​ជើងម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។

5. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួនទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើងដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹងរហូត​ដល់​អាសែល។អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួនដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដីនៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មកហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គក៏​មក​ជា​មួយ​ដែរ។

6. នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃលែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។

7. ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតាមាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេសូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ

8. នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិតហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមមួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើតមួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិចរដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។

9. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យលើ​ផែនដី​ទាំង​មូល។នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។

10. ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូនដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹមនឹង​ទៅ​ជា​វាល​ទំនាប។គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញនៅ​លើ​កន្លែង​ដដែលគឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីនរហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុននិង​រហូត​ដល់​ទ្វារ​មុមហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាលរហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូររបស់​ហ្លួង។

11. ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរយេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

12. ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មានដែល​បាន​លើក​ទ័ព​មក​វាយ​លុកក្រុង​យេរូ‌សាឡឹមដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយនៅ​ពេល​ពួក​គេ​ឈរគ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែកអណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

13. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើតវឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។

14. អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹមពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញគឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។

15. គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។

16. ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹមអស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មកជា​រៀង​រាល់​ឆ្នាំដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

17. ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដីមិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹមដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេនោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។

18. ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីបមិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មានចំពោះ​ពួក​គេដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។

19. ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីបនិង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ។

20. នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើកណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា“ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ក៏​គេ​ចាត់​ទុក​ជា​សក្ការៈដូច​ចាន​សម្រាប់​ប្រោះ​ឈាមដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។

21. ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមនិង​នៅ​ក្នុង​ស្រុក​យូដាត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជានឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។