ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 9 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​ប្រជា‌ជាតិ​ជិត​ខាង​អ៊ីស្រា‌អែល

1. សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាសដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាននៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាសព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុសនិង​អ្នក​ក្រុង​ស៊ីដូនដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។

3. ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដីហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរជាន់​នៅ​តាម​ផ្លូវ។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ព្រះ‌អង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេទម្លាក់​ទៅ​ក្នុង​សមុទ្រក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។

5. ពេល​ឃើញ​ហេតុ‌ការណ៍​នេះក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុតក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំងក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ក្រុង​កាសា​នឹង​លែង​មាន​ស្ដេចក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។

6. ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចំរុះ​គ្នាក្នុង​ក្រុង​អាស្តូឌយើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។

7. យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាមចេញ​ពី​មាត់​របស់​គេ។គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើមប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ប្រជា‌ជន​នៅ​ក្រុង​អេក្រូននឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើងដូច​អ្នក​ក្រុង​យេបូស​ដែរ។

8. យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យកង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិនប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។

ព្រះ‌អម្ចាស់​សង្គ្រោះ​ក្រុង​យេរូ‌សាឡឹម

9. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើងប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយមើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នកយាង​មក​រក​អ្នក​ហើយព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​នាំ​ការ​សង្គ្រោះ​មកព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូតព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​លាគឺ​ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។

10. ព្រះ‌អង្គ​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីមយក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានាអំពី​សន្តិ‌ភាព។ព្រះ‌អង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាងទៅ​សមុទ្រ​ម្ខាង​ទៀតហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ទី​ដាច់​ស្រយាល​នៃ​ផែនដី។

11. ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃសម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នកយើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នកដែល​ជាប់​ទោសឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។

12. អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយសេចក្ដី​សង្ឃឹម​អើយចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែលមាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ!ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថាអ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។

13. យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើងយើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញក្រុង​ស៊ីយ៉ូន​អើយយើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នកឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉នយើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។

14. ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេព្រួញ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែងព្រះ‌អង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរាដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។

15. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែលប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរដូច​ស្រា​ទំពាំង‌បាយជូរឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជាហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។

16. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេនឹង​សង្គ្រោះ​ពួក​គេដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួនដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។

17. នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គលហើយ​សម្ផស្ស​ដ៏​ល្អ​បំផុតស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្ដល់​ឲ្យយុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។