ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បញ្ជី‌រាយ​នាម​បុព្វ‌បុរស ពី​អ័ដាម​ដល់​ណូអេ

1. នេះ​ជា​បញ្ជី​ពង្សាវតារ​នៃ​ពូជ​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក នោះ​ទ្រង់​ធ្វើ​ឲ្យ​មាន​ភាព​មើល​ទៅ​ដូច​ជា​អង្គ​ទ្រង់

2. ទ្រង់​ក៏​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​ឲ្យ ព្រម​ទាំង​ឲ្យ​ឈ្មោះ​ថា អ័ដាម ក្នុង​ថ្ងៃ​ដែល​បាន​បង្កើត​មក​នោះ

3. ឯ​អ័ដាម​គាត់​រស់​នៅ​បាន​១៣០​ឆ្នាំ នោះ​ទើប​បង្កើត​បាន​កូន​ប្រុស​១​តាម​រូប‌ភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ក៏​ឲ្យ​ឈ្មោះ​ថា សេត

4. រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​មក​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

5. អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

6. សេត​អាយុ​បាន​១០៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​អេណុស

7. រួច​ក្រោយ​គ្រា​ដែល​បង្កើត​អេណុស​មក នោះ​គាត់​រស់​នៅ​បាន​៨០៧​ឆ្នាំ​ទៀត​ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

8. អាយុ​សេត​ទាំង​អស់​បាន​៩១២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

9. អេណុស​អាយុ​បាន​៩០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កៃណាន

10. រួច​ក្រោយ​គ្រា​ដែល​បង្កើត​កៃណាន​មក នោះ​គាត់​រស់​នៅ​បាន​៨១៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ទៅ

11. អាយុ​អេណុល​ទាំង​អស់​បាន​៩០៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

12. កៃណាន​អាយុ​បាន​៧០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ម៉ាលេ‌លាល

13. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ម៉ាលេ‌លាល​មក នោះ​គាត់​រស់​នៅ​បាន​៨៤០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

14. អាយុ​កៃណាន​ទាំង​អស់​បាន​៩១០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

15. ម៉ាលេ‌លាល​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​យ៉ារេឌ

16. រួច​ក្រោយ​គ្រា​ដែល​បង្កើត​យ៉ារេឌ​មក នោះ​គាត់​រស់​នៅ​បាន​៨៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ស្រី​ត​ទៅ

17. អាយុ​ម៉ាលេ‌លាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

18. យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេណុក

19. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ហេណុក​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ស្រី​ត​ទៅ

20. អាយុ​យ៉ារេឌ​ទាំង​អស់​បាន​៩៦២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

21. ហេណុក​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​មធូសាឡា

22. រួច​ក្រោយ​គ្រា​ដែល​បង្កើត​មធូសាឡា​មក នោះ​គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះអស់​៣០០​ឆ្នាំ ទាំង​បង្កើត​បាន​ជា​កូន​ប្រុស​ជា​ស្រី​ត​ទៅ

23. អាយុ​ហេណុក​ទាំង​អស់​បាន​៣៦៥​ឆ្នាំ

24. ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ​នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ។

25. មធូសាឡា​គាត់​អាយុ​បាន​១៨៧​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ឡាមេក

26. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ឡាមេក​មក នោះ​គាត់​រស់​នៅ បាន​៧៨២​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន ជា​ប្រុស​ជា​ស្រី​ត​ទៅ

27. អាយុ​របស់​មធូសាឡា​ទាំង​អស់​បាន​៩៦៩​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

28. ឡាមេក អាយុ​បាន​១៨២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​១

29. ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​ណូអេ ដោយ​និយាយ​ថា កូន​នេះ​នឹង​កំសាន្ត​ចិត្ត​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ‌ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្តាសា

30. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ណូអេ​មក នោះ​គាត់​រស់​នៅ​បាន​៥៩៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

31. អាយុ​ឡាមេក​ទាំង​អស់​បាន​៧៧៧​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

32. ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ និង​យ៉ាផែត​១។