ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យ៉ាកុប​ទៅ​នៅ​ប្រទេស​អេស៊ីព្ទ

1. អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​គាត់​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ លុះ​ដល់​បៀរ-សេបា​ហើយ នោះ​គាត់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ជា​ឪពុក​ខ្លួន

2. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ៊ីស្រា‌អែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ

3. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​ឯង កុំ​ឲ្យ​ខ្លាច​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង

4. អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង

5. រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

6. គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប និង​ពូជ​គាត់​ទាំង​អស់​គ្នា

7. គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី និង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។

8. នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប និង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

9. ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី

10. ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់

11. ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី

12. ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល

13. ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ូប និង​ស៊ីមរ៉ុន

14. ឯ​កូន​របស់​សាប់‌យូ‌ល៉ូន គឺ​សេរែក អេឡូន និង​យ៉ាលាល

15. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។

16. ឯ​កូន​របស់​កាឌ់ គឺ​សេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និង​អើរេលី

17. ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល

18. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

19. ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប និង​បេន‌យ៉ា‌មីន

20. នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

21. កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ

22. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

23. ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម

24. ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម

25. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់

26. ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ

27. ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។

យ៉ាកុប​នៅ​ស្រុក​អេស៊ីព្ទ

28. គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ

29. ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រា‌អែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ

30. អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ

31. យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន និង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ និង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ

32. អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​គេ​ទាំង​អស់​មក​ផង

33. ដូច្នេះ​កាល​ណា​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ហៅ​បង​ប្អូន​ទៅ​សួរ​ពី​របរ​រក​ស៊ី

34. នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។