ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពូជ‌ពង្ស​របស់​ណូអេ

1. ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​ដំណ​វង្ស​ពី​សិម ហាំ និង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ

2. ឯ​កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស

3. កូន​របស់​កូមើរ គឺ​អ័សក្នាស រីផាត និង​តូកាម៉ា

4. កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស ពួក​គីទីម និង​ពួក​ដូដា‌នីម

5. គឺ​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​នៅ​ក្នុង​អស់​ទាំង​កោះ​របស់​នគរ​ទាំង​ប៉ុន្មាន តាម​ស្រុក តាម​ភាសា តាម​គ្រួ ហើយ​តាម​នគរ​របស់​គេ។

6. ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន

7. កូន​របស់​គូស គឺ​សេបា ហាវីឡា សាប់តា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់

8. គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

9. គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

10. ដើម​នគរ​របស់​គាត់ នោះ​គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ

11. គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស

12. និង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ និង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។

13. មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម

14. ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។

15. ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត​ដែរ

16. ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

17. ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី

18. ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ

19. ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា

20. នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ។

21. ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ

22. ឯ​កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម

23. កូន​របស់​អើរ៉ាម គឺ​អ៊ុស ហ៊ុល កេធើរ និង​ម៉ាស

24. អើប៉ាក់‌សាឌ​គាត់​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ

25. ហេប៊ើរ​នោះ​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជាន់​អ្នក​នោះ​ផែនដី​បាន​បែក​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន

26. ឯ​យ៉ុក‌ថាន គាត់​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា

27. ហាដូរ៉ាម អ៊ូសាល ឌិកឡា

28. អូបាល អ័ប៊ី‌ម៉ែល សេបា

29. អូភា ហាវីឡា និង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​យ៉ុក‌ថាន

30. ឯ​ទី​លំនៅ​របស់​គេ គឺ​ចាប់​តាំង​ពី​មេសា​ទៅ​ខាង​សេផា ជា​ភ្នំ​ដែល​នៅ​ខាង​កើត

31. នោះ​ហើយ​ជា​ពួក​កូន​របស់​សិម តាម​គ្រួ តាម​ភាសា តាម​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ

32. នោះ​សុទ្ធ​តែ​ជា​គ្រួ ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ណូអេ តាម​ពូជ​ដំណ​នៅ​នគរ​គេ គឺ​ជា​ពួក​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​បែក‌ខ្ញែក​គ្នា ចេញ​ទៅ​សាសន៍​ផ្សេងៗ នៅ​ផែនដី​ក្រោយ​ទឹក​ជន់​លិច។