ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ណូអេ​ចូល​ក្នុង​ទូក​ធំ

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង និង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ

2. ខាង​ឯ​សត្វ​ជើង​៤​ដែល​ស្អាត នោះ​ឯង​ត្រូវ​យក​៧​គូ ហើយ​សត្វ​ជើង​៤​ដែល​មិន​ស្អាត នោះ​ឲ្យ​យក​តែ​១​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី​ផង

3. ឯ​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​យក​៧​គូ​ដែរ ព្រម​ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែនដី

4. ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ

5. នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

6. ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី

7. ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់

8. ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត និង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ

9. ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ​ទ្រង់​បាន​បង្គាប់​មក​ណូអេ

10. រួច​ដល់​ផុត​ពី​៧​ថ្ងៃ​នោះ​មក ជំនន់​ក៏​ឡើង​លើ​ផែនដី

11. គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ

12. មាន​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់

13. គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ និង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា

14. ទាំង​ខ្លួន​គេ​ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់

15. ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត

16. ឯ​អស់​ទាំង​សត្វ​ដែល​ចូល​ទៅ នោះ​ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​ពី​គ្រប់​ទាំង​ពូជ​សត្វ ដូច​ជា​ព្រះ​បាន​បង្គាប់​ដល់​ណូអេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត

17. លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង

18. ជំនន់​នោះ​បាន​មាន​កំឡាំង​ក្រៃលែង ក៏​កាន់​តែ​ចំរើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក

19. ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ

20. រួច​ទឹក​ក៏​ឡើង​១៥​ហត្ថ​ទៀត​លិច​ភ្នំ​ទាំង​អស់

21. គ្រប់​ទាំង​សាច់​ដែល​កំរើក​នៅ​ផែនដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​ក៏​ស្លាប់​ទាំង​អស់​ដែរ

22. គឺ​គ្រប់​ទាំង​អស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ក៏​ស្លាប់​ទាំង​អស់

23. គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ​នៅ​លើ​ផែនដី ក៏​ត្រូវ​ផ្លាញ​លាញ​ទាំង​អស់​ទៅ តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​វិនាស​ចេញ​ពី​ផែនដី​ទាំង​អស់ នៅ​សល់​តែ​ណូអេ និង​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់​ប៉ុណ្ណោះ

24. ទឹក​ធំ​នោះ​ក៏​ទ្រឹង​នៅ​លើ​ផែនដី​អស់​១៥០​ថ្ងៃ។