ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 2 Khmer Standard Version (KHSV)

1. រូប​អូន​ប្រៀប​បាន​នឹង​បុប្ផា​នៅ​វាល​សារ៉ូននិង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។

2. ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយអូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។

3. ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុងចំណោម​យុវជន​ទាំង‌ឡាយដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បងហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។

4. ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុងដំណាក់​ស្រា​ទំពាំង‌បាយជូរនៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។

5. សូម​ចំអែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរសូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទានដើម្បី​មាន​កម្លាំង​ឡើង​វិញដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។

6. ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។

7. ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថាមុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្របកុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។

8. ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំគាត់​កំពុង​តែ​មកទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។

9. ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវមើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះគាត់​អើត​តាម​បង្អួចហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។

10. ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា:អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើងស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

11. ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយរីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។

12. បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុកហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារលលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។

13. ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែដើម​ទំពាំង‌បាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូបអូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើងស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!

14. ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួននៅ​តាម​ក្រហែង​ថ្មសូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផងសូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផងដ្បិត​សំឡេង​របស់​អូន​ពីរោះហើយ​មុខ​របស់​អូន​ស្អាត​ណាស់។

15. ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើងកូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញទំពាំង‌បាយជូរ​របស់​យើងដែល​កំពុង​តែ​ចេញ​ផ្កា។

16. ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរគាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។

17. ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាចហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្ដាន់និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។