ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 4 Khmer Standard Version (KHSV)

1. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!នៅ​ពី​ក្រោយ​ស្បៃកែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃសក់​របស់​អូន​មាន​ពណ៌​ខ្មៅដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។

2. ធ្មេញ​របស់​អូន​មាន​ពណ៌​សដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោមហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។វា​សុទ្ធ​តែ​មាន​គូ​របស់​វាហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។

3. បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹងខ្សែ​បូ​ពណ៌​ក្រហមមាត់​របស់​អូន​ស្អាត​ណាស់នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូនក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។

4. ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌដែល​មាន​រាង​មូល ហើយ​រលោងមាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះគឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់‌អាច។

5. សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះរបស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។

6. ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូនិង​ភ្នំ​គ្រឿង​ក្រអូបឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាចហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។

7. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់អូន​ល្អ​ឥត​ខ្ចោះ។

8. សម្លាញ់​ចិត្ត​បង​អើយចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណាកំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន។ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហនិង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។

9. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រដោយ‌សារ​កែវ​ភ្នែក​របស់​អូននិង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូនអូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។

10. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយសេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាងស្រា​ទំពាំង‌បាយជូរហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង​ប៉ុន្មាន​ទៅ​ទៀត។

11. សម្លាញ់​ចិត្ត​បង​អើយបបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែមដូច​ទឹក​ដម​របស់​ផ្កានៅ​ក្រោម​អណ្ដាត​របស់​អូនក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូបដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។

12. អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយអូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បងអូន​ជា​អណ្ដូង​ទឹក​របស់​បងនិង​ជា​ប្រភព​ទឹក​របស់​បង។

13. ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ

14. ដើម​ទេព្វិរូ និង​រមៀតដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែងព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូបជ័រ​ល្វីង‌ទេស ក្រស្នានិង​ឈើ​ក្រអូប​ដ៏​វិសេសគ្រប់​យ៉ាង។

15. អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យានអូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។

16. ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើងខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មកចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប!សូម​ម្ចាស់​ចិត្ត​របស់​អូនចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បងហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!