ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទ​ចម្រៀង 6 Khmer Standard Version (KHSV)

1. ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយតើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា?តើ​គាត់​តម្រង់​ទៅ​ទិស​ណា?យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។

2. ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុងសួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាលដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។

3. ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរគាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។

4. ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់គឺ​ស្អាត​ដូច​ក្រុង​ធើសាស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។

5. ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតីសក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។

6. ធ្មេញ​របស់​អូន​មាន​ពណ៌​សដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។វា​សុទ្ធ​តែ​មាន​គូ​របស់​វាហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។

7. នៅ​ពី​ក្រោយ​ស្បៃថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។

8. ស្ដេច​មាន​មហេសី​ហុក‌សិប​នាក់មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា

9. ក៏​ប៉ុន្តែ ចំពោះ​បង​វិញមាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្តអូន​ល្អ​ឥត​ខ្ចោះអូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។ពួក​យុវ‌នារី​ឃើញ​នាងក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គលពួក​មហេសី និង​ពួក​ស្រី​ស្នំក៏​កោត​សរសើរ​នាង​ដែរ។

10. តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណ‌រះមាន​រូប​ឆោម​ល្អ​ដូច​ព្រះ‌ច័ន្ទមាន​ពន្លឺ​រស្មី​ដូច​ព្រះ‌អាទិត្យហើយ​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង​នេះជា​នរណា?

11. ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះមើល​ទំពាំង‌បាយជូរ​ដែល​ទើប​នឹង​ពន្លកមើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។

12. ខ្ញុំ​ភាន់‌ភាំង​ស្មារតីទោះ​បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដីក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។

13. ស្ត្រី​សាសន៍​ស៊ូឡាម​អើយចូរ​នាង​រាំ ចូរ​នាង​រាំដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើលស្ត្រី​សាសន៍​ស៊ូឡាម​នេះតើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំទាំង​ពីរ​ពួក​ឬ?