ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​នៃ​ខ្ញុំ​ម្ចាស់​ទៅ​អេះជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ដូច្នេះ កាល​ណា​ខ្ញុំ​ម្ចាស់​ប្រទះ​នឹង​ទ្រង់​នៅ​ខាង​ក្រៅនោះ​ខ្ញុំ​ម្ចាស់​នឹង​ថើប​ទ្រង់​ចេះ​តែ​បានឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ផង

2. ខ្ញុំ​នឹង​នាំ​ទ្រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ​ម្ចាស់ម្តាយ​នឹង​បង្រៀន​ដល់​ខ្ញុំ​ម្ចាស់ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូបជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ

3. នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់

4. ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួនឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

5. ៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថានកំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្តី​ស្រឡាញ់​នៅក្រោម​ដើម​សារីជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សំរាលជា​ទី​ដែល​អ្នក​ឈឺ​នឹង​សំរាល​បាន​បង្កើត​ឯង​មក។

6. ៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រាគឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផងដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ហើយ​ជំហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើងជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ

7. ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់រលីង​ឲ្យ​បាន​សេចក្តី​ស្រឡាញ់គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្តី​មើល‌ងាយទទេៗ​វិញ។

8. ៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយតើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើងនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។

9. ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើបើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតាត្រៅ​ឲ្យ​នាង។

10. ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយតាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែលបណ្តាល​ឲ្យ​មាន​សេចក្តី​សុខ

11. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរនៅ​ត្រង់​បាល-ហាម៉ូនទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់១​ពាន់​ដួង​មក​ថ្វាយដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ

12. ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខខ្ញុំ​ម្ចាស់​នេះ​ហើយឯ​ទ្រង់ ឱ​សាឡូ‌ម៉ូន​អើយទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ

13. ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯងសូម​ឲ្យ​អញ​បាន​ឮ​ផង។

14. ៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយសូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវនៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚