ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ចំរៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំងចំរៀង ជា​ទំនុក​របស់​ស្តេច​សាឡូ‌ម៉ូន។

2. ៙ ឱ​បើ​ប្ដី​នឹង​ថើប​ខ្ញុំ​ដោយ​ព្រះ‌ឱស្ឋ​ទៅ​អេះពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិសេស​ជាង​ស្រាទំពាំង‌បាយ‌ជូរ

3. ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អព្រះ‌នាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់

4. សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។(ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់)យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ក្នុង​អង្គ​ទ្រង់យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរគេ​ស្រឡាញ់​ដល់​ទ្រង់ នោះ​គួរ​ណាស់​ហើយ។

5. ៙ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សមឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូ‌ម៉ូន

6. សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំគេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។

7. ៙ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយសូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផងតើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវបាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿនទ្រង់​ដូច្នេះ។

8. ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយបើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាម‌ដាន​ជើង​របស់ហ្វូង​សត្វ​ទៅហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួកអ្នក​គង្វាល​ចុះ។

9. ៙ ឱ​មាស​សំឡាញ់​អើយអញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន

10. ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែងហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ

11. យើង​នឹង​ធ្វើ​ប្រតោក​មាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។

12. ៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុនោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ

13. ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាននៅ​នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ

14. ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ស្រុក​អេន-កេឌី។

15. ៙ មើល ឯង​ស្រស់‌បស់​ល្អ មាស​សំឡាញ់​អើយមើល ឯង​ស្រស់​បស់​ល្អ​ណាស់ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។

16. ៙ មើល ព្រះ‌អង្គ​ក៏​ល្អ ស្ងួន​សំឡាញ់​អើយអើ ទ្រង់​គួរ​ស្រឡាញ់​ណាស់

17. ដំណេក​របស់​យើង​ខៀវ​ខ្ចីរត​ផ្ទះ​របស់​យើង​ជា​ដើម​តាត្រៅហើយ​ធ្នឹម​បស់​យើង​ជា​ដើម​កកោះ