ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 1 Khmer Standard Version (KHSV)

1. នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

2. លោក​មាន​ប្រសាសន៍​ថា: ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូនព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹមវាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួតហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ស៊ីរី

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដនឹង​រនាស់​ដែក។

4. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំងរបស់​ស្ដេច​ហាសែលព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់ស្ដេច​បេនហា‌ដាដ​ទៀត​ផង។

5. យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពីជ្រលង​ភ្នំ«ទុច្ចរិត»ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាចឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ»ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗយក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។

7. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះកំពែង​ក្រុង​កាសាព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​នោះ​ផង។

8. យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ចេញ​ពី​ក្រុង​អាស‌ដូឌព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាចចេញ​ពី​ក្រុង​អាស្កា‌ឡូន។យើង​នឹង​ប្រហារ​ក្រុង​អេក្រុនហើយ​អ្នក​ស្រុក​ភីលីស្ទីន​ដែល​នៅ​សេស‌សល់នឹង​ត្រូវ​វិនាស»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗឲ្យ​ពួក​អេដុម​កៀរ​យក​ទៅដោយ​ឥត​គោរព​សន្ធិ‌សញ្ញាដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។

10. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះកំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កម្ទេចប្រាសាទ​របស់​ក្រុង​នោះ​ផង។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង‌ប្អូន​របស់​ខ្លួនដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួនហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។

12. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​បូសរ៉ា​ផង»។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អាំម៉ូន

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌នៅ​ស្រុក​កាឡាដដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។

14. ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើងដុត​កំពែង​ក្រុង​រ៉ាបាតព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះនៅ​ថ្ងៃ​មាន​ចំបាំង មាន​សម្រែក​សឹក​សង្គ្រាមនិង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។

15. ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេនឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។