ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 8 Khmer Standard Version (KHSV)

និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​កំប្រោង​ផ្លែ​ឈើ

1. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ:ខ្ញុំ​ឃើញ​កំប្រោង​មួយមាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖«អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «ទូលបង្គំ​ឃើញ​កំប្រោងមួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖«ចុង​បញ្ចប់​របស់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ដ្រ​របស់​យើង ជិត​មក​ដល់​ហើយយើង​នឹង​មិន​អធ្យាស្រ័យ​ឲ្យ​គេ​ទៀត​ទេ។

3. នៅ​ថ្ងៃ​នោះ សម្រែក​ថ្ងូរ​នឹង​មក​ជំនួសចម្រៀង​សប្បាយ​នៅ​ក្នុង​វិហារ​ហ្លួង។មាន​សាក‌សព​ពាស‌ពេញហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

4. អស់​អ្នក​ដែល​ចេះ​តែ​ជិះ‌ជាន់​អ្នក​ក្រីក្រហើយ​ធ្វើ​ឲ្យ​ជន​ទុគ៌ត​ត្រូវ​វិនាសចូរ​ស្ដាប់​ពាក្យ​ខ្ញុំ!

5. អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មីនិង​ថ្ងៃ​សប្ប័ទ*​ឆាប់​ចប់ដើម្បី​បើក​ជង្រុក​លក់​ស្រូវដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។

6. អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌តយក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាពរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ជា​សាក្សី​ថា:យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

8. ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដីអ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើងរួច​ស្រក​ទៅ​វិញ​ដែរ។

9. នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិចនៅ​ពេល​ថ្ងៃ​ត្រង់ហើយ​ឲ្យ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

10. យើង​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​ដ៏​សប្បាយរបស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នាក្លាយ​ទៅ​ជា​បទ​ទំនួញ។យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខព្រម​ទាំង​កោរ​សក់​ផង។យើង​នឹង​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។

11. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖«នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុកតែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារឬ​ការ​ស្រេក​ទឹក​នោះ​ទេផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ពួក​គេ​នឹង​ដើរ​ចុះ​ឡើងពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយត្រាច់‌ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើតដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់តែ​រក​មិន​ឃើញ​ឡើយ។

13. នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗនឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។

14. អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែង‌ក្លាយនៅ​ក្រុង​សាម៉ារី​ថា:“ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្មរបស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី”“ខ្ញុំ​សូម​ស្បថ ដោយ​យកព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី”អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»