ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 3 Khmer Standard Version (KHSV)

ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ព្យាការី​ត្រូវ​តែ​ថ្លែង​ប្រាប់​ប្រជា‌ជន

1. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ!ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។«យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។

2. ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដីយើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នាប៉ុណ្ណោះ​ទេហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នាព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មានដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។

3. បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នាជា​មុន​សិន​ទេតើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត?

4. បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេតើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ?បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេតើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?

5. បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេតើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ?បើ​គ្មាន​សត្វ​ជាប់​ទេតើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន?

6. បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយតើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ?បើ​ព្រះ‌អម្ចាស់​មិន​ដាក់​ទោស​ទេតើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ក្រុង​ណា​មួយ​បាន​ឬ?

7. យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយព្រះ‌អង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ជា‌និច្ច។

8. ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច?ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលតើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ?

ការ​ដាក់​ទោស​ក្រុង​សាម៉ារី

9. ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌនិង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា:ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារីដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យនិង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។

10. ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូសទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖«ខ្មាំង​សត្រូវ​មក​ដល់​ហើយ!គេ​ឡោម‌ព័ទ្ធ​ស្រុក​គេ​នឹង​រំលំ​កំពែង​ដ៏​រឹង‌មាំហើយ​កម្ទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារីដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរីប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើមយក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរនិង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។

13. ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះទៅ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប​ផង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

14. នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រា‌អែលព្រោះ​តែ​បទ​ល្មើសយើង​ក៏​នឹង​ដាក់​ទោស​ពួក​គេព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះនឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។

15. យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​រដូវ​រងានិង​ដំណាក់​រដូវ​ក្ដៅ​រលំ​លើ​គ្នាវិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែករីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។