ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 10 Khmer Standard Version (KHSV)

លោក​ថូឡា និង​លោក​យ៉ាអៀរ

1. ក្រោយ​ពេល​លោក​អប៊ីម៉ា‌ឡេក​ទទួល​មរណ‌ភាព​ផុត​ទៅ លោក​ថូឡា ជា​កូន​របស់​លោក​ពូវ៉ា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ងើប​ឡើង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ជា​អ្នក​ស្រុក​សាមារ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។

2. លោក​បាន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមារ​នោះ។

3. ក្រោយ​ពេល​លោក​ថូឡា​ទទួល​មរណ‌ភាព​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

4. លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។

5. បន្ទាប់​មក លោក​យ៉ាអៀរ​ក៏​ទទួល​មរណ‌ភាព គេ​បញ្ចុះ​សព​របស់​លោក​នៅ​ក្រុង​កាម៉ូន។

ជន‌ជាតិ​អាំម៉ូន​វាយ​ប្រហារ​អ៊ីស្រា‌អែល

6. គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៀត​ឡើយ។

7. ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។

8. ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន‌ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។

9. រីឯ​ជន‌ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

10. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បម្រើ​ព្រះ​បាល»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន

12. ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី?

13. ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បម្រើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។

14. ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។

15. ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។

16. ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។

18. ប្រជា‌ជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​កាឡាដ​ទាំង​មូល។