គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 13:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពី​ព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់‌ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត​ត្រា​ការ​នោះ​ឯង​ជានិច្ច

7. ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្តី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។

8. កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យ‌វិន័យ​ហើយ

9. ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ»

10. សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។

11. ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ

12. យប់​យូរ​ណាស់​ហើយ ថ្ងៃចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ

13. ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ

14. គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

សូមអានជំពូកពេញលេញ រ៉ូម 13