ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ស្តាប់​បង្គាប់​អាជ្ញាធរ

1. ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជ‌ការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច

2. បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ ហើយ​អស់​អ្នក​ដែល​ទាស់​ទទឹង នោះ​នឹង​ត្រូវ​ទោស​ជា​មិន​ខាន

3. ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្តី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្តី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ

4. ដ្បិត​លោក​ជា​អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្តី​ល្អ​ដល់​អ្នក ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវរបស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់

5. ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្តី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្តផង

6. ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពី​ព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់‌ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត​ត្រា​ការ​នោះ​ឯង​ជានិច្ច

7. ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្តី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។

ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

8. កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យ‌វិន័យ​ហើយ

9. ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ»

10. សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សំរេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។

ការ​រៀប‌ចំ​ខ្លួន​រង់‌ចាំ​ទទួល​ព្រះ‌អម្ចាស់

11. ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្តី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ

12. យប់​យូរ​ណាស់​ហើយ ថ្ងៃចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ

13. ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ

14. គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។