គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 4:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ។

2. ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ

3. នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង

4. សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់

5. សមុទ្រ​នោះ​មាន​កំរាស់​១​ទះ ហើយ​គែម​ក៏​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ ចំណុះ​បាន​ទឹក​៣​ពាន់​អំរែក

6. ទ្រង់​ក៏​ធ្វើ​ចាន​ក្លាំ​១០ ដាក់​៥​ខាង​ស្តាំ និង​៥​ខាង​ឆ្វេង សំរាប់​ការ​លាង​សំអាត របស់​អ្វី​ដែល​ត្រូវ​ខាង​ដង្វាយ​ដុត នោះ​គេ​លាង​ក្នុង​ចាន​ក្លាំ​ទាំង​នោះ តែ​ឯ​សមុទ្រ​នោះ សំរាប់​ឲ្យ​ពួក​សង្ឃ​លាង​វិញ។

7. ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង

8. ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០

9. ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ និង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន

សូមអានជំពូកពេញលេញ ២ របាក្សត្រ 4