គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 3:3-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. រីឯ​ជើង​ជញ្ជាំង ដែល​សាឡូ‌ម៉ូន​បាន​ដាំ​សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នោះ​មាន​បណ្តោយ​៦០​ហត្ថ និង​ទទឹង​២០​ហត្ថ តាម​ហត្ថ​ពី​បុរាណ

4. ឯ​បាំង‌សាច​ដែល​នៅ​ពី​មុខ នោះ​បណ្តោយ​២០​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ហើយ​កំពស់​១២០​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង

5. ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើរ និង​ច្រវាក់

6. ទ្រង់​តាក់‌តែង​ល្វែង​នោះ ឲ្យ​មាន​លំអ ដោយ​ត្បូង​មាន​ដំឡៃ ឯ​មាស​នោះ​បាន​មក​ពី​ស្រុក​ផាវែម

7. ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម និង​ក្រប​ទ្វារ ហើយ​ជញ្ជាំង និង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​ជញ្ជាំង។

8. ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​២០​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​២០​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទំងន់​៦០០​ហាប

9. ហើយ​ដែក​គោល គឺ​ជា​មាស មាន​ទំងន់​៥០​ដំឡឹង ឯ​បន្ទប់​ខាង​លើ​ក៏​ស្រោប​ដោយ​មាស​ដែរ។

10. នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូប៊ីន​២​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស

11. ស្លាប​ចេរូប៊ីន​ទាំង​២​នោះ បាន​ត្រដាង​ទៅ​២០​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​១​ទៀត​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

សូមអានជំពូកពេញលេញ ២ របាក្សត្រ 3