គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:16-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក និង​ពួក​បណ្តា‌ជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា

17. បន្ទាប់​មក បណ្តា‌ជន​ទាំង‌ឡាយ​គេ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះ‌បាល​អស់​ទៅ ហើយ​បំបាក់​បំបែក​អស់​ទាំង​អាស‌នា និង​រូប​ព្រះ​ឲ្យ​ខ្ទេច‌ខ្ទី ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​មុខ​អាស‌នា​នោះ​ដែរ

18. យេហូ‌យ៉ាដា លោក​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​នៃ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​ដាវីឌ​បាន​ដំរូវ​ឲ្យ​មាន​ដំណែង ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចំរៀង តាម​បង្គាប់​ដាវីឌ

19. លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ

20. រួច​មក លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្តា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាលម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ

21. ដូច្នេះ ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ទី​ក្រុង​បាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ព្រះ‌នាង​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ដោយ​ដាវ​ទៅ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23