គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 2:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

2. រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង និង​៨​ម៉ឺន​នាក់ សំរាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់​សំរាប់​ជា​អ្នក​ត្រួត​លើ​គេ

3. ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា ពី​ដើម​ទ្រង់​បាន​ផ្ញើ​ឈើ​តាត្រៅ​មក​ថ្វាយ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សំរាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ​ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ

4. មើល ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 2