គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 8:3-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​បេឡា​ក៏​មាន​កូន គឺ​អ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ

4. អ័ប៊ី‌សួរ ណាម៉ាន អ័ហូអា

5. កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម

6. ឯ​កូន​របស់​អេហ៊ុឌ ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​អ្នក​ស្រុក​កេបា ដែល​ត្រូវ​ផ្លាស់​ទៅ​នៅ​ក្រុង​ម៉ាន៉ា‌ហាត់​វិញ

7. គឺ​ណាម៉ាន អ័ហ៊ីយ៉ា និង​កេរ៉ា គឺ​កេរ៉ា​នេះ ដែល​នាំ​គេ​ផ្លាស់​ទៅ​នោះ ហើយ​គាត់​ក៏​បង្កើត​អ៊ូសា និង​អ័ហ៊ីហ៊ូឌ

8. ឯ​សាហា‌រែម គាត់​បង្កើត​កូន​នៅ​ស្រុក​ម៉ូអាប់ ក្រោយ​ដែល​បាន​ឲ្យ​គេ​ទៅ ឯ​ប្រពន្ធ​គាត់ គឺ​ហ៊ូស៊ីម និង​ប្អារ៉ា

9. ហើយ​គាត់​បង្កើត​កូន និង​ហូដេស ជា​ប្រពន្ធ​គាត់ គឺ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម

10. យេអ៊ូស សុកយ៉ា និង​មារម៉ា នោះ​សុទ្ធ​តែ​ជា​កូន​គាត់ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ

11. គាត់​ក៏​បង្កើត​កូន​នឹង​ហ៊ូស៊ីម​ដែរ គឺ​អ័ប៊ី‌ធូប និង​អែល‌ផ្អាល

12. ឯ​កូន​របស់​អែល‌ផ្អាល គឺ​ហេប៊ើរ មីសាម សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូរ និង​ក្រុង​ឡូឌ ព្រម​ទាំង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង

13. ហើយ​បេរា និង​សេម៉ា ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​ពួក​អ្នក​ស្រុក​អាយ៉ា‌ឡូន គេ​បាន​ឈ្នះ​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​កាថ​រត់​ចេញ

14. ហើយ​អ័ហ៊ីយ៉ូរ សាសាក់ យេរេ‌ម៉ូត

15. សេបាឌា អើរ៉ាត អេឌើរ

16. មីកែល យីសប៉ា និង​យ៉ូហា នោះ​សុទ្ធ​តែ​ជា​កូន​របស់​បេរា

17. ឯ​សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ

18. យីសមេ‌រ៉ាយ យីសលា និង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​អែល‌ផ្អាល

19. ឯ​យ៉ាគីម ស៊ីកគ្រី សាប់ឌី

សូមអានជំពូកពេញលេញ ១ របាក្សត្រ 8