គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 5:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ

2. ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)

3. ដូច្នេះ​កូន​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី

4. ឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ាយ៉ាៗ​មាន​កូន​ឈ្មោះ​កុកៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ

5. ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកាៗ​មាន​កូន​ឈ្មោះ​រីអាយ៉ាៗ​មាន​កូន​ឈ្មោះ​បាល

6. បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាស‌ស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន

7. ឯ​ពួក​បង​ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវតារ តាម​អស់​ទាំង​ដំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី

8. ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូ‌អ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន

9. ក៏​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ពី​ព្រោះ​ហ្វូង​សត្វ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត

10. ហើយ​នៅ​ក្នុង​រាជ្យ​សូល នោះ​គេ​បាន​ច្បាំង​នឹង​ពួក​ហាការេន ពួក​នោះ​ក៏​ចាញ់​គេ រួច​គេ​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 5