3. ទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទី៦ គឺយីតរាម ដែលកើតពីនាងអេកឡា ជាទេពីទ្រង់
4. ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិម អស់៣៣ឆ្នាំទៀត
5. នៅក្រុងយេរូសាឡិម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល
6. ហើយនឹងយីបហារ អេលីសាម៉ា អេលីផាលេត
7. ណូកា នេផេក យ៉ាភា