គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។

15. យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ា‌គីម ទី​៣​សេដេគា ទី​៤​សាលូម

16. ឯ​បុត្រ​របស់​យេហូ‌យ៉ា‌គីម គឺ​យេកូ‌នាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា

17. ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល

18. និង​ម៉ាល‌គីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និង​នេដាបយ៉ា

19. ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម និង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 3