គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 3:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​២ គឺ​ដានី‌យ៉ែល ដែល​កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល

2. ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត

3. ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡា ជា​ទេពី​ទ្រង់

4. ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត

5. នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​បង្កើត​កូន​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ និង​សាឡូ‌ម៉ូន ទាំង​អស់​មាន​៤​អង្គ​កើត​ពី​នាង​បាត‌សេបា ជា​បុត្រី​របស់​អាំមាល

6. ហើយ​នឹង​យីបហារ អេលី‌សាម៉ា អេលី‌ផា‌លេត

7. ណូកា នេផេក យ៉ាភា

8. អេលី‌សាម៉ា អេលី‌យ៉ាដា និង​អេលី‌ផា‌លេត ទាំង​អស់​មាន​៩​អង្គ

9. នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក‌ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។

10. ឯ​បុត្រ​របស់​សាឡូ‌ម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ជា​អ័ប៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា អេសាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសា‌ផាត

11. យ៉ូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះ‌នាម​ជា អ័ហា‌ស៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូអាស

12. យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម

13. យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ជា អ័ហាសៗ​មាន​បុត្រ ព្រះ‌នាម​ជា ហេសេគាៗ​មាន​បុត្រ ព្រះ‌នាម​ជា ម៉ាន៉ាសេ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 3