គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 26:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22. ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

23. ហើយ​ក្នុង​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល

24. ព្រម​ទាំង​សេបួល ជា​កូន​គើសុន ដែល​ជា​កូន​ម៉ូសេ នោះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​ទាំង​អស់

25. ឯ​បង​ប្អូន​គាត់​ដែល​កើត​ដោយ‌សារ​អេលា‌ស៊ើរ នោះ​គឺ​រេហាបយ៉ា ដែល​បង្កើត​យេសាយ៉ាៗ​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​សីកគ្រីៗ​បង្កើត​សឡូមិត

26. គឺ​សឡូមិត​នេះ និង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ និង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ

27. គឺ​ជា​របស់​គេ​ថ្វាយ ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចំបាំង សំរាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

28. ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត សូល ជា​បុត្រ​គីស អ័ប៊ី‌នើរ ជា​កូន​នើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ នោះ​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូមិត និង​បង​ប្អូន​គាត់​ទាំង​អស់។

29. ខាង​ឯ​ពួក​យីតសារ នោះ​កេណានា និង​កូន​ចៅ​គាត់ ជា​អ្នក​សំរាប់​ការ‌ងារ​ខាង​ក្រៅ ជា​ការ​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ‌ក្រម និង​សុភា

30. ក្នុង​ពួក​ហេប្រុន​មាន​ហាសាបយ៉ា និង​បង​ប្អូន​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ចំនួន​១៧០០​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ទិស​ខាង​លិច​សំរាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សំរាប់​ការ​ខាង​ស្តេច​ផង

31. ក្នុង​ពួក​ហេប្រុន មាន​យេរីយ៉ា ជា​មេ​លើ​ពួក​ហេប្រុន​នោះ តាម​អស់​ទាំង​ដំណ​នៃ​វង្ស​របស់​ឪពុក​គេ នៅ​ឆ្នាំ​ទី​៤០​ក្នុង​រាជ្យ​ដាវីឌ នោះ​គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត

32. ឯ​បង​ប្អូន​យេរីយ៉ា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន នោះ​មាន​ចំនួន​២៧០០​នាក់​ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ស្តេច​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ខាង​ឯ​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 26