គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 26:16-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឆ្នោត​របស់​ស៊ូភីម និង​ហូសា នោះ​ត្រូវ​ត្រង់​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់​ថ្នល់​ដែល​ឡើង​ទៅ ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា

17. ឯ​ខាង​កើត មាន​ពួក​លេវី​៦​នាក់ ខាង​ជើង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ខាង​ត្បូង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ហើយ​ខាង​ឃ្លាំង​មាន​៤​នាក់

18. ត្រង់​ទ្វារ​ប៉ារបើរ​ខាង​លិច មាន​៤​នាក់​ចាំ​នៅ​ត្រង់​ថ្នល់ ហើយ​២​នាក់​នៅ​ត្រង់​ទ្វារ​ប៉ារបើរ​នោះ

19. នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​កូរេ និង​ពួក​កូន​ចៅ​ម្រ៉ារី។

20. ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

21. ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22. ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ១ របាក្សត្រ 26