គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 1:36-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និង​អាម៉ា‌លេក

37. កូន​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។

38. កូន​របស់​សៀរ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុន អេស៊ើរ និង​ឌីសសាន

39. ឯ​កូន​របស់​ឡូថាន គឺ​ហូរី និង​ហោម៉ាម ឯ​ធីមណា​នាង​ជា​ប្អូន​របស់​ឡូថាន

40. ឯ​កូន​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ និង​អូណាម ឯ​កូន​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ន៉ា

41. ឯ​កូន​អ័ន៉ា គឺ​ឌីសសុន កូន​ឌីសសុន គឺ​ហិមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន

42. ឯ​កូន​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន ហើយ​កូន​របស់​ឌីសសាន គឺ អ៊ូស និង​អ័រ៉ាន។

43. រីឯ​ស្តេច​ទាំង​ប៉ុន្មាន ដែល​បាន​សោយ‌រាជ្យ នៅ​ស្រុក​អេដំម មុន​ដែល​មាន​ស្តេច​ណា​សោយ‌រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ នោះ​គឺ​បេឡា ជា​បុត្រា​បេអ៊រ ហើយ​ទី​ក្រុង​របស់​ទ្រង់ នោះ​ឈ្មោះ​ឌីន‌ហាបា

44. បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

45. យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម ពី​ស្រុក​សាសន៍​ថេម៉ាន បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

46. ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់ ជា​បុត្រា​បេដាឌ់ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់ ឈ្មោះ​អាវីត គឺ​ស្តេច​នេះ​ហើយ ដែល​វាយ​សាសន៍​ម៉ាឌាន​នៅ​វាល​ស្រុក​ម៉ូអាប់

47. ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

48. សាំឡា​ក៏​សុគត​ទៅ រួច​សូល ជា​អ្នក​ស្រុក​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ នោះ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

49. សូល​ក៏​សុគត​ទៅ រួច​បាល-ហាន៉ាន់ ជា​បុត្រា​អ័កបោរ បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់

50. បាល-ហាន៉ាន់​ក៏​សុគត​ទៅ រួច​ហាដាឌ់​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ​ប៉ាវ ហើយ​ព្រះ​ទេ​ពី​ទ្រង់​ព្រះ‌នាម​ជា​មហេ‌ថា‌បែល ជា​បុត្រី​ម៉ាតរេឌ ដែល​ជា​កូន​មេសា‌ហាប់

សូមអានជំពូកពេញលេញ ១ របាក្សត្រ 1