គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 42:6-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដ្បិត​មាន​៣​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទីលាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្តាល រាប់​ពី​ដី​ឡើង

7. ឯ​ជញ្ជាំង​ខាង​ក្រៅ ដែល​ទល់​មុខ​នឹង​បន្ទប់​ទាំង​នោះ ខាង​ឯ​ទីលាន​ខាង​ក្រៅ ពី​មុខ​បន្ទប់ នោះ​បណ្តោយ​៥០​ហត្ថ

8. ដ្បិត​បន្ទប់​ទាំង​នោះ​ដែល​នៅ​ទីលាន​ខាង​ក្រៅ មាន​បណ្តោយ​៥០​ហត្ថ ហើយ​មើល នៅ​មុខ​ព្រះ‌វិហារ​នោះ​មាន​១០០​ហត្ថ

9. ហើយ​នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ផ្លូវ​ចូល​ពី​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​មក​ពី​ទីលាន​ខាង​ក្រៅ។

10. នៅ​ក្នុង​កំរាស់​កំផែង​ទីលាន​ខាង​កើត ប្រទល់​មុខ​នឹង​ទីលាន​ទទេ ហើយ​ពី​មុខ​មន្ទីរ នោះ​មាន​បន្ទប់​ដែរ

11. ឯ​ទី​ដើរ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​ទី​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​អស់​ទាំង​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ

12. ហើយ​តាម​របៀប​នៃ​ទ្វារ​របស់​បន្ទប់​នៅ​ខាង​ត្បូង នោះ​ក៏​មាន​ទ្វារ​១​នៅ​ក្បាល​ផ្លូវ គឺ​ជា​ផ្លូវ​ដែល​ចេញ​ទៅ​ចំ​ពី​មុខ​កំផែង​ទិស​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​ទៅ​ឯ​បន្ទប់​ទាំង​នោះ។

13. រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទីលាន​ទទេ នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ផង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ

សូមអានជំពូកពេញលេញ អេសេគាល 42