គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 42:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នៅ​ពី​មុខ​បន្ទប់​ទាំង​ប៉ុន្មាន នោះ​មាន​ទី​ដើរ ទទឹង​១០​ហត្ថ ខាង​ក្នុង​ក៏​មាន​ផ្លូវ​១​ហត្ថ​ចូល​តាម​ទ្វារ​បន្ទប់​ទាំង​នោះ ដែល​បើក​ទៅ​ទិស​ខាង​ជើង

5. រីឯ​បន្ទប់​ខាង​លើ សុទ្ធ​តែ​ខ្លី​ជាង ពី​ព្រោះ​រាន‌ហាល​កាត់​ចេញ​ពី​បន្ទប់​ទាំង​នោះ ជា​ជាង​បន្ទប់​ជាន់​ក្រោម និង​បន្ទប់​ជាន់​កណ្តាល​នៃ​មន្ទីរ​នោះ

6. ដ្បិត​មាន​៣​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទីលាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្តាល រាប់​ពី​ដី​ឡើង

7. ឯ​ជញ្ជាំង​ខាង​ក្រៅ ដែល​ទល់​មុខ​នឹង​បន្ទប់​ទាំង​នោះ ខាង​ឯ​ទីលាន​ខាង​ក្រៅ ពី​មុខ​បន្ទប់ នោះ​បណ្តោយ​៥០​ហត្ថ

8. ដ្បិត​បន្ទប់​ទាំង​នោះ​ដែល​នៅ​ទីលាន​ខាង​ក្រៅ មាន​បណ្តោយ​៥០​ហត្ថ ហើយ​មើល នៅ​មុខ​ព្រះ‌វិហារ​នោះ​មាន​១០០​ហត្ថ

9. ហើយ​នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ផ្លូវ​ចូល​ពី​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​មក​ពី​ទីលាន​ខាង​ក្រៅ។

10. នៅ​ក្នុង​កំរាស់​កំផែង​ទីលាន​ខាង​កើត ប្រទល់​មុខ​នឹង​ទីលាន​ទទេ ហើយ​ពី​មុខ​មន្ទីរ នោះ​មាន​បន្ទប់​ដែរ

11. ឯ​ទី​ដើរ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​ទី​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​អស់​ទាំង​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 42