គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 42:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហើយ​តាម​របៀប​នៃ​ទ្វារ​របស់​បន្ទប់​នៅ​ខាង​ត្បូង នោះ​ក៏​មាន​ទ្វារ​១​នៅ​ក្បាល​ផ្លូវ គឺ​ជា​ផ្លូវ​ដែល​ចេញ​ទៅ​ចំ​ពី​មុខ​កំផែង​ទិស​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​ទៅ​ឯ​បន្ទប់​ទាំង​នោះ។

13. រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទីលាន​ទទេ នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ផង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ

14. កាល​ណា​ពួក​សង្ឃ​ចូល​ទៅ នោះ​គេ​មិន​ត្រូវ​ចេញ ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទីលាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សំលៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សំលៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​ផង​បណ្តា‌ជន​បាន។

15. កាល​លោក​បាន​វាស់​ព្រះ‌វិហារ ខាង​ក្នុង​រួច​ហើយ នោះ​ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំវិញ

16. លោក​វាស់​ចំហៀង​ខាង​កើត ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត គឺ​បាន​វាស់​ដោយ​ខ្នាត​បបុស​នៅ​ព័ទ្ធ​ជុំវិញ

17. លោក​វាស់​ចំហៀង​ខាង​ជើង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត​ជុំវិញ

18. លោក​ក៏​វាស់​ចំហៀង​ខាង​ត្បូង ដោយ​ខ្នាត​បបុស នោះ​បាន​៥០០​ខ្នាត

19. រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ដោយ​ខ្នាត​បបុស​បាន​៥០០​ខ្នាត

20. គឺ​លោក​បាន​វាស់​ចំហៀង​ទាំង​៤ មាន​កំផែង​ព័ទ្ធ​ជុំវិញ បណ្តោយ​៥០០​ទទឹង​៥០០ ដើម្បី​នឹង​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

សូមអានជំពូកពេញលេញ អេសេគាល 42