1. រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅតាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
2. ខាងមុខនោះ ជាកន្លែងមានទ្វារខាងជើង នោះប្រវែង១០០ហត្ថ ទទឹង៥០ហត្ថ
3. ប្រទល់នឹងទីលានខាងក្នុងដែលវាស់បាន២០ហត្ថ ហើយទល់មុខនឹងកំរាលថ្មនៅទីលានខាងក្រៅ នោះមានរានហាល៣ជាន់
4. នៅពីមុខបន្ទប់ទាំងប៉ុន្មាន នោះមានទីដើរ ទទឹង១០ហត្ថ ខាងក្នុងក៏មានផ្លូវ១ហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង
5. រីឯបន្ទប់ខាងលើ សុទ្ធតែខ្លីជាង ពីព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្តាលនៃមន្ទីរនោះ
6. ដ្បិតមាន៣ជាន់ តែឥតមានសសរ ដូចជាសសរទីលានទេ ហេតុនោះបានជាជាន់លើត្រូវចង្អៀតជាងជាន់ក្រោម និងជាន់កណ្តាល រាប់ពីដីឡើង
7. ឯជញ្ជាំងខាងក្រៅ ដែលទល់មុខនឹងបន្ទប់ទាំងនោះ ខាងឯទីលានខាងក្រៅ ពីមុខបន្ទប់ នោះបណ្តោយ៥០ហត្ថ
8. ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយ៥០ហត្ថ ហើយមើល នៅមុខព្រះវិហារនោះមាន១០០ហត្ថ
9. ហើយនៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។