គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សំរែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ

6. ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ

7. គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត

8. រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ

9. មើល មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី។

10. ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទីលាន​របស់​អញ​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ហើយ។

11. នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ

12. អ្នក​យាម​ក៏​ឆ្លើយ​តប​ថា ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​ឯង​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។

13. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់

14. គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ​មក​ទទួល​ពួក​អ្នក​ដែល​រត់

សូមអានជំពូកពេញលេញ អេសាយ 21