គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 11:7-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គោ​ញី និង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ

8. កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន

9. វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ

10. នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន‌ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សំរាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

11. នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ

12. ទ្រង់​នឹង​លើក​ទង់​១​ឡើង​សំរាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី

13. ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រា‌អិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រា‌អិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន​ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ​ដល់​ពួក​អេប្រា‌អិម

សូមអានជំពូកពេញលេញ អេសាយ 11