20. ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។
21. អញស្អប់ អញខ្ពើមបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នា ហើយអញនឹងមិនរីករាយចំពោះជំនុំមុតមាំរបស់ឯងរាល់គ្នាទេ
22. អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជា និងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ
23. ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ
24. តែត្រូវឲ្យមានសេចក្តីយុត្តិធម៌ហូរដូចេជាទឹក ហើយសេចក្តីសុចរិតដូចជាទន្លេធំវិញ។
25. ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា និងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ