22. អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ។
23. មនុស្សក្រគេពោលពាក្យអង្វរ តែមនុស្សអ្នកមានតបដោយពាក្យគំហកវិញ។
24. អ្នកណាដែលមានមិត្រភក្តិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែមានមិត្រសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។