គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 4:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក

2. រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

3. ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង

4. នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី

សូមអានជំពូកពេញលេញ សាការី 4