គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 7:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី

7. ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់

8. ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត និង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ

9. ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ​ទ្រង់​បាន​បង្គាប់​មក​ណូអេ

10. រួច​ដល់​ផុត​ពី​៧​ថ្ងៃ​នោះ​មក ជំនន់​ក៏​ឡើង​លើ​ផែនដី

11. គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជំរៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ

12. មាន​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់

13. គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ និង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា

14. ទាំង​ខ្លួន​គេ​ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់

15. ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត

16. ឯ​អស់​ទាំង​សត្វ​ដែល​ចូល​ទៅ នោះ​ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​ពី​គ្រប់​ទាំង​ពូជ​សត្វ ដូច​ជា​ព្រះ​បាន​បង្គាប់​ដល់​ណូអេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត

17. លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង

18. ជំនន់​នោះ​បាន​មាន​កំឡាំង​ក្រៃលែង ក៏​កាន់​តែ​ចំរើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក

19. ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 7